វិធីសាស្ត្រសាមញ្ញៗ ដើម្បីកំចាត់ចោលគំនិតអវិជ្ជមាន

វិធីសាស្ត្រសាមញ្ញៗ ដើម្បីកំចាត់ចោលគំនិតអវិជ្ជមានរួមមាន៖

១/ ការធ្វើវិបស្សនា៖ ជួយអោយយើងគ្រប់គ្រងផ្លូវចិត្តខ្លួនឯង និងធ្វើអោយមានអារម្មណ៍ធូរស្រាល។
២/ ញញឹម៖ ញញឹមមិនត្រឹមតែធ្វើអោយយើងមានអារម្មណ៍ល្អប៉ុណ្ណោះទេ ថែមទាំងធ្វើអោយមនុស្សជុំវិញខ្លួនយើងមានអារម្មណ៍ល្អផងដែរ។
៣/ ជួបជាមួយមនុស្សល្អ៖​ មនុស្សល្អដែលមានគំនិតវិជ្ជាមាន ពិតជាអាចជួយផ្ដល់យោបល់វិជ្ជមាន និងល្អៗជូនអ្នកបាន។
៤/ ជួយអ្នកដ៏ទែ៖ ចូរកុំភ្លេចថា សេចក្ដីសុខពិតប្រាកដរបស់មនុស្ស គឺបង្កើតក្ដីសុខជូនមនុស្សជុំវិញខ្លួន។
៥/ ច្រៀង៖ គឺជាការបង្ហាញ និងបង្កើតអោយមានអារម្មណ៍ល្អប៉ុណ្ណោះ ដូចនេះយើងត្រូវចាប់ផ្ដើមច្រៀងបទដែលយើងចូលចិត្ត។
៦/ សរសេរសមិទ្ធិផល ឬរឿងល្អៗ៖ ចូរសរសេររឿងល្អៗ ៥ឬ៦ ចំណុចដែលយើងបានធ្វើ និងរីករាយជាមួយនឹងលទ្ធផលទាំងអស់នោះ។
៧/ អានគោលគំនិត ឬទស្សនៈវិជ្ជា៖ ចូរអាននូវរាល់គំនិត ឬទស្សនៈ ទាំងឡាយណា ដែលសរសេរគំនិតវិជ្ជមាន។

No comments:
Write comments

Recommended Posts × +