ការបាក់ទឹកចិត្ត ឬបាត់បង់ការលើកទឹកចិត្តខ្លួនឯង ដោយសារមូលហេតុទាំង៣ដូចខាងក្រោម៖
១/ ខ្វះទំនុកចិត្ត៖ មនុស្សភាគច្រើនមានជំនឿលើអ្នកដទៃ ដោយមិនព្រមជឿលើខ្លួនឯង។ ការខ្វះទំនុកចិត្តគឺជាមេរោគដ៏កំណាចបំផុត ដែលបណ្ដាលអោយយើងមានជំងឺ (បាក់ទឹកចិត្ត) ឬ (ខ្វះទំនុកចិត្ត)។
២/ខ្វះការផ្ដោតអារម្មណ៍៖ យើងប្រាកដជាទៅដល់គោលដៅដែលយើងចង់ទៅ ប្រសិនបើយើងដឹងច្បាស់ ពីកន្លែងដែលយើងចង់ទៅ។ តែផ្ទុយទៅវិញ ប្រសិនបើយើងមិនដឹងថា (យើងមិនដឹងទៅណា មិនមានគោលដៅអ្វី ហើយចង់បានអ្វី) នោះយើងនឹង (ខ្វះការផ្ដោតអារម្មណ៍)។
៣/ ខ្វះការណែនាំ៖ មូលហេតុមួយទៀត គឺខ្វះអ្នកតម្រង់ទិស ឬមិនដឹងពីវិធីសាស្ត្រ ក្នុងការលើកទឹកចិត្តខ្លួនឯង។ ចឹងអ្នកត្រូវតែស្វះស្វែងរក នឹងទទួលការណែនាំ ដើម្បីកសាងកម្លាំងចិត្តខ្លួនឯង។
No comments:
Write comments