គេចាត់ទុកថា អត្តចរិក គឺជាចំណុចស្លាប់ រស់របស់មនុស្ស ព្រោះអត្តចរិក និងស្ដែងចេញពីមនុស្សនោះទាំងមូលតែម្ដង។ តើយើងត្រូវអផិវឌ្ឍន័៍ និងផ្លាស់ប្ដូរអត្តចរិកបានដោយរបៀបណា?
ដើម្បីផ្លាសប្ដូរអត្តចរិក និងអភិវឌ្ឍន៍ខ្លូនឯង យើងត្រូវ៖
- កំណត់ នឹងដឹងអោយច្បាស់ពីចំនុចដែលអ្នកចង់ផ្លាស់ប្ដូរ៖ តើអ្នកចង់ផ្លាស់ប្ដូរអ្វី? ចំណុចណាដែលសំខាន់ជាងគេ ដោយអ្នកដាច់ខាត់ត្រូវតែផ្លាស់ប្ដូរ?
- ស្វែងរកមនុស្សគំរូ៖ ចូរស្វែងរកអត្តចរិកបុគ្គលណាដែលអ្នកប្រាថ្នាចង់បាន ហើយសូមអោយគេជួយផ្ដល់យោបល់ និងជំរុញលើកទឹកចិត្តអ្នក។
- ផ្លាស់ប្ដូរ ឬក៏អត់?៖ ចូរគិតម្ដងទៀតទៅមើល ថាតើការផ្លាសប្ដូរអត្តចរិក អាចមានផលប៉ះពាល់ ដល់ អ្នក គ្រួសារអ្នក សង្គមរបស់អ្នក អាជីវកម្មរបស់អ្នក ឬការងាររបស់អ្នក។ ប្រសិនបើការផ្លាស់ប្ដូរទាំងនោះ វិជ្ជមាន សូមចាប់ផ្ដើមឥឡូវនេះ។
- រាប់អានបុគ្គលល្អ៖ ចូរសេពគប់ជាមួយបុគ្គលដែលមានគំនិត វិជ្ជមាន និងអត្តចរិកល្អ ហើយអ្នកពិតជាអាចសម្រេចក្ដីប្រាថ្នាក្នុងការផ្លាស់ប្ដូរជាក់ជាមិនខាន។
- ត្រូវមានជំនឿថា ខ្លួនពិតជាផ្លាស់ប្ដូរបាន៖ បើអ្នកគ្មានជំនឿលើខ្លួនឯងអាចផ្លាស់ប្ដូរវាបានទេ តើការផ្លាស់ប្ដូររបសអ្នក ពិតជាអាចទៅរួចដែរឬទេ?
No comments:
Write comments